ដើម្បីជួយសំរួលដល់អ្នកចែកថ្មី ដែលបានចូលរួមជាមួយក្រុមហ៊ុនទីផ្សារបណ្តាញ RF3 World Cambodia ដែលជាទីផ្សារបណ្តាញធំជាងគេនៅកម្ពុជា ក្រុមហ៊ុនបានបើកវគ្គបណ្តុះបណ្តាល ស្តីពីការបណ្តុះបណ្តាលចំណេះដឹងសំរាប់អ្នកចែកចាយថ្មី ដែលបានប្រព្រឹត្តិទៅនៅថ្ងៃ ៣១ ខែតុលា ដល់ថ្ងៃទី ០១ ខែ វិច្ឆិការឆ្នាំ២០២០ នៅផ្សារទំនើប City mall ក្នុងក្រុងភ្នំពេញ។
បើតាមការិយាល័យធនធានមនុស្សរបស់ក្រុមហ៊ុន RF3 World Cambodia បានឲ្យដឹងថា កម្មវិធីនេះ បង្កើតឡើងដើម្បី ពង្រឹងសមត្ថភាពនិងចំនេះដឹងកាន់តែច្បាស់លាស់ ចំពោះសមាជិកទាំងអស់ ដែលបានបិទកញ្ចប់និងក្លាយទៅជាតំនាងចែកចាយរួចទៅហើយរបស់ក្រុមហ៊ុន ក៏ដូចជាណែនាំ និងពន្យល់សមាជិកទាំងអស់ របស់ក្រុមហ៊ុនអោយស្គាល់ច្បាស់អំ ពីផលិតផល យល់ពីប្រព័ន្ឋផ្តល់ប្រាក់ចំនេញនិងយុទ្ឋសាស្រ្តក្នុងការលក់ រួមទាំងការសាងក្រុមប្រកបដោយប្រសិទ្ឋភាពផងដែរ។
តាមភាពជាក់ស្តែង នៅព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ ២០២០ វិធីនេះ មានសមាជិកសមាជិការ ចូលរួមជាង១០០នាក់ ដែលមកពីបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ដើម្បីទទួលយកការបណ្តុះបណ្តាលនេះ។
អត្ថប្រយោជន៍ដែលសមាជិកទទួលបានគឺទទួលបានលិខិតបញ្ជាក់ការសិក្សារ ទទួលបានអារហារថ្ងៃត្រង់ ទទួលបានអាវយឺតពីរ ជាពិសេសនោះគឺចំនេះដឹងនៃការបង្កើតបណ្តាញទីផ្សារអោយមានប្រសិដ្ឋភាពផងដែរ។
សូមជំរាបជូនថា ក្រុមហ៊ុន RF3 World Cambodia គឺជាក្រុមហ៊ុនបណ្តាញទីផ្សារដ៏ធំមួយនៅកម្ពុជា ដែលនាំចូលផលិតផលថែទាំ សុខភាព ដោយមិនបាច់វះ មិនបាច់លេប មិនបាច់ចាក់ ដោយគ្រាន់តែលាបប៉ុណ្នោះ។ ផលិតផលរបស់ក្រុមហ៊ុន មានអ្នកប្រើប្រាស់រាប់ម៉ឺននាក់ហើយ ដោយសុទ្ឋតែ ជួយថែរក្សាសុខភាពពួកគាត់បានល្អប្រសើរ ព្រមទាំងទទួលបានប្រាក់ចំណូលខ្ពស់ផងដែរសំរាប់ អ្នកដែលចូលជាតំនាងចែកចាយរបស់ក្រុមហ៊ុន៕