fbpx

អំពីក្រុមហ៊ុន RF3 World

ក្រុមហ៊ុន RF3 WORLD បង្កើតឡើងដោយលោក អូម៉ាន ណាស្រ៊ី នៅឆ្នាំ២០១៤ ដែលមានទីតាំងការិយាល័យធំនៅប្រទេសម៉ាឡេស៊ីជាក្រុមហ៊ុនខ្នាតអន្តរជាតិដែលបានដំណើរការរយៈពេលជាង៣ឆ្នាំ មានសមាជិកចំនួន១៦ប្រទេសចូលរួមមានដូចជា៖ ប្រទេសម៉ាឡេស៊ី ថៃ សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ ភូមា បង់ក្លាដេស កម្ពុជា ប្រុយណេ អារ៉ាប់រួម ឥណ្ឌា សហរដ្ឋអាមេរិក រុស្ស៊ី និងប្រទេសមួយចំនួនទៀត។ ក្រុមហ៊ុនបានធ្វើការចែកចាយផលិតផលចំនួន៤ប្រភេទ មានហ្វឺមែក៣ (Firmax3) អូដឺមែក៣ (O2max3) ស្លិមមែក (Slimax) និងសូលមែក (Soulmax)។

ក្រុមហ៊ុនមានប្រព័ន្ធដ៏ល្អ ទំនើបទាន់សម័យ ងាយស្រួលយល់ ងាយស្រួលកសាង គឺជាប្រព័ន្ធដែលធ្វើបានដោយងាយទទួលបានភាគលាបច្រើន អាចពង្រីកបានទូទាំងពិភពលោក និងមានអ្នកទទួលបានភាពជោគជ័យជាច្រើនទៀតផង។ 

ដូច្នេះដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រកបអាជីវកម្ម ការបើកប្រាក់រង្វាន់ ការទទួលខុសត្រូវ ភាព ជាអ្នកដឹកនាំ និងផ្តល់ទំនុកចិត្តដល់សមាជិក ថ្នាក់ដឹកនាំ និងដៃគូអាជីវកម្មនៅប្រទេសកម្ពុជា ក្រុមហ៊ុនបានបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ និងទទួលបានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្មលេខ 00020404 និងអាជ្ញាប័ណ្ណផលិតផលទាំងពីរមុខ (FDA) ពីក្រសួងសុខាភិបាលេខ No. CAMN 15369 CN-17 ដែលមានលោក វណ្ណ សុភានោ ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន។ 

ទស្សនវិស័យនិងគោលបំណងរួមរបស់យើង

១- ចូលរួមចំណែកក្នុងការបង្កើនចំណេះដឹង បទពិសោធ ជំនាញ និងចំណេះធ្វើ តាមរយៈការបើកវគ្គហ្វឹកហ្វឺនអប់រំនិងកម្មវិធីលើកទឹកចិត្ត ដែលក្រុមហ៊ុនបង្កើតឡើងជារៀងរាល់សប្តាហ៍ និងជារៀងរាល់ខែ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន។

២- ចូលរួមលើកកម្ពស់ការថែទាំ ការពារសុខភាពតាមបែបធម្មជាតិមិនធ្វើឱ្យមានផលប៉ះពាល់ ដល់សុខភាពដោយប្រើផលិតផលក្រុមហ៊ុនដែលមានការទទួលស្គាល់ពីស្ថាប័នស្តង់ដាអន្តជាតិជាច្រើន។

៣- ចូលរួមចំណែកលើកកម្ពស់វិស័យការងារនិងផ្តល់ការងារជូនសិស្ស និស្សិត អាជីវករ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានឱកាសស្វែងរកផលកម្រៃតាមរយៈការលក់រាយ និងការកសាង បណ្តាញអាជីវកម្មទីផ្សារទាំងពេញម៉ោងនិងក្រៅម៉ោងធ្វើការ។

៤- ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ហ្វឺមែក៣ គ្រីមណាណូលាបលើជីពចរ ជួយដល់សម្ផស្ស សុខភាព និងថាមពល ធ្វើឱ្យសម្ផស្សកាន់តែស្អាតក្មេងជាងវ័យ មានសុខភាពរឹងមាំល្អ និងមានថាមពលខ្លាំងក្លា 

ហ្វឺមែក៣ ជាក្តីសង្ឃឹមនិងជាក្តីប្រាថ្នារបស់លោកអ្នក