fbpx

វគ្គសិក្សាស្តីពីការរៀបចំប្លង់ជីវិត បានធ្វើឡើងនៅក្រុមហ៊ុនអរអេហ្វស្រ៊ី សាខាអូឡាំពិក នាថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣

ជារៀងរាល់ចុងសប្តាហ៍ ក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៏ ខេមបូឌា បានបង្កើតវគ្គសិក្សាដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយមានឈ្មោះថា កសាងប្លង់ជីវិត ដែលបង្រៀនដោយ Master Jame, The Coach ។ សិក្ខាកាមដែលបានចូលរួមសិក្សា មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើយុទ្ធសាស្ត្រដោះបំណុល ការដោះស្រាយបញ្ហាជាប់គាំងនៃជីវិត ឱកាសសម្រាប់វិនិយោគ និងចំណេះដឹងជាច្រើនទៀត ។

វគ្គសិក្សានេះផងដែរ គឺមិនបានគិតថ្លៃពីសិក្ខាកាមនោះទេ និងមានការផ្តល់ជូនអាហារថ្ងៃត្រង់ទៀតផង ។

លោកអគ្គនាយក វណ្ណ សុភានោ បានឡើងថ្លែងនៅក្នុងវគ្គការកសាងប្លង់ជីវិតនោះថា លោកមានចក្ខុវិស័យ ទៅលើវគ្គសិក្សាមួយនេះ អាចជួយឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ហើយប្រើប្រាស់ដើមទុន តែ១ពាន់ដុល្លារប៉ុណ្ណោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ហើយប្រើពេលតែ៦ខែ គឺអ្នកដោះបំណុល និងរស់នៅក្នុងភាពសមរម្យ។

បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស អាចចូលរៀនបាន ដោយឥតគិតថ្លៃនៅសាខាក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៏ សាខាអូឡាំពិក ដែលមានអាសយដ្ឋានផ្ទះលេខ ៨៩ ផ្លូវ ១៩៣ កែងផ្លូវ ៣៣៨ ។