fbpx

ក្រុមហ៊ុន RF3 World Marketing Cambodia ធ្វើសិក្ខាសាលា ក្នុងប្រធានបទ៖« ការប្រើប្រាស់ ឧបករណ៍ជំនួយក្នុងការកសាងក្រុម និងប្រាក់ចំណូល»

ភ្នំពេញ៖ នៅថ្ងៃប្រហស្បតិ៍ ទី៩ ខែមិថុនា ក្រុមហ៊ុន RF3 World Cambodia បានបា្ររព្ធ នៅកម្មវិធីសិក្ខាសាលាមួយដើម្បីបង្រៀននៅរបៀបប្រើប្រាស់ជាមួយនិង ឧបករណ៍ដ៍ទំនើបមួយប្រភេទ ដែកហៅថា Microscope ឬក៍អាចហៅបានថា ជាមីក្រូទស្សន៍ ដើម្បីងាយស្រួលក្នុងការតេស្ត ឈាមអោយត្រូវជាមួយ ផលិតផលរបស់ក្រុមហ៊ុនទៅកាន់អតិថិជន អោយកាន់តែមានជំនឿទុកចិត្ត កាន់តែខ្លាំង ។

ជាមួយគ្នានោះក្រុមហ៊ុនក៍បានអញ្ញើញវាគ្មិនកិត្តិយស មួយរូបមកពីប្រទេសម៉ាឡេស៊ី គឺ Mrr Matthazidi ថ្នាក់ដឹកនាំជាន់ខ្ពស់ និង ជាប្រធានទីផ្សារអន្តរជាតិ របស់ក្រុមហ៊ុន RF3 World អន្តរជាតិផងដែរ ។

យោងតាមប្រសាសន៍របស់ នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនRF3នៅកម្ពុជា លោក ង៉ែត ទូច បានប្រាប់អង្គភាពសារព័ត៍មានកម្ពុជាសន្តិភាពយើងអោយដឹងពីគោលបំណងនៃការបង្កើតនូវកម្មវិធីសិក្ខាសាលានេះថា ៖​ គោលបំណងដែលយើងបង្កើតកម្មវិធីនេះឡើងដើម្បីពង្រឹងសមត្ថភាព​ដល់ម្ចាស់ស្តុកតូចធំទូទាំងប្រទេសកម្ពុជាដើម្បីឱ្យគាត់យល់ដឹងពីវិធីសាស្ត្រនៅក្នុងការតេស្តរកគ្រាប់ឈាមជាមុនសិនថាឈាមអតិថិជន ជាឈាមប្រភេទណា ដើម្បីងាយស្រួលជាមួយនិងកាប្រើប្រាស់គ្រីមហ្វឺមែក 3  ឲ្យមានប្រសិទ្ធភាពខ្ពស់  ទើបក្រុមហ៊ុនអញ្ជើញអ្នកជំនាញមកពីប្រទេសម៉ាឡេស៊ីគឺ Mrr Matthazidi ដើម្បីមកបង្ហាត់បង្រៀននិងបណ្ដុះបណ្ដាលដល់ ម្ចាស់ស្តុកតូចរបស់ក្រុមហ៊ុនទូទាំងប្រទេសកម្ពុជា យល់ដឹងនូវជំនាញ១នេះ។

សូមបញ្ជាក់ផងដែរថាកម្មវិធីសិក្ខាសាលានេះនិងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ វេលាចាប់ពីម៉ោង១រសៀលដល់ម៉ោង៥ល្ងាច ទីតាំងកម្មវិធីនៅ ការិយាល័យក្រុមហ៊ុនថ្មី អូឡាំពិច ៕

អត្ថបទដោយ ៖ វង សច្ចះវិជ្ជា