លោកអគ្គនាយក វណ្ណ សុភានោ និងលោកស្រីអគ្គនាយិកា បាននាំយកគ្រីមហ្វ៊ីមែក៣ ប្រអប់រូបរាងថ្មីជូនតំណាងសាខាស្រុកមង្គលបុរី ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន RF3 World Marketing Cambodia និងលោកស្រីអគ្គនាយិកា ផាន់ ណារ៉ា បានដឹកនាំក្រុមការងារ យកគ្រីមហ្វ៊ីមែក៣ ប្រអប់ថ្មី ការរចនារូបរាងថ្មី ទើបនឹងនាំមកដល់ ដើម្បីចែកជូនតំណាងសាខានៅក្នុងស្រុកមង្គលបុរី ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

គួររំលឹកផងដែរថា ក្រុមហ៊ុនអរអេហ្វ៣ វើលដ៏ ម៉ាឃីតធីង ខេមបូឌា បាននាំចូលនូវគ្រីមហ្វីមែក៣ និងផលិតផលជំនួយសុខភាពជាច្រើនទៀតដូចជា គ្រីមហ្វ៊ីមែក៣, ព្រូមែក៣, ReviaMax3, O2Max3, CACTOMax3, ដោយក្នុងនោះគ្រីមហ្វីមែក៣ ត្រូវបានប្រជាពលរដ្ឋជាច្រើនគាំទ្រ និងប្រើប្រាស់ ដោយសារតែគ្រីមនេះ វាបានជួយសម្រួលដល់បញ្ហាឈឺសន្លាក់ដៃជើង ស្លាប់មួយចំហៀងខ្លួន ឈឺសរសៃ ដំបៅរលួយរលេះគ្រប់ប្រភេទ និងកបជាមួយជំងឺផ្សេងៗជាច្រើនមុខ ជាពិសេសគ្រាន់តែលាបលើជីពចរប៉ុណ្ណោះ វាអាចជ្រាបចូលដល់ក្នុងសរសៃរបស់យើងបានយ៉ាងលឿន និងមានប្រសិទ្ធភាពបំផុត ។

នៅក្នុងឱកាសនោះផងដែរ លោកអគ្គនាយក និងលោកស្រីអគ្គនាយិការ បានជួបសំណេះសំណាលជាមួយនិងបងប្អូនក្រុមគ្រួសារអរអេហ្វ៣វើលដ៏ទាំងអស់ អំពីបញ្ហាផ្សេងៗ និងសុខភាព ក៏ដូចជាណែនាំឲ្យពួកគាត់ត្រូវគោរពគោលការណ៍ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ៕