fbpx

ក្រុមហ៊ុន RF3 World Cambodia បានបើកកិច្ចប្រជុំដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន RF3 World Cambodia បានដឹកនាំកិច្ចប្រជុំ ដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅការិយាល័យកណ្តាលក្រុមហ៊ុន RF3 World Cambodia ផ្សារទំនើបស៊ីធីម៉ល ជាន់ទី៣ ។

កិច្ចប្រជុំនេះផងដែរ មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិក ព្រមទាំងសមាជិក សមាជិការទាំងអស់ ដោយលោកអគ្គនាយក បានលើកឡើងពីប្រសាសន៍របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សម្តេចមហាសេនាបតី តេជោ ហ៊ុន សែន ឆ្លើយតបនឹងការទប់ស្កាត់ជំងឺកូវីដ១៩ ដោយអនុវត្តិអនុសាសន៍ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានោះដែរ លោកអគ្គនាយកបានផ្តាំផ្ញើបុគ្គលិកទាំងអស់ ត្រូវអនុវត្តិអនាម័យលាងដៃនិងអាល់កុល ពាក់ម៉ាស់គ្រប់ពេលដែលចូលធ្វើការ និងមិនត្រូវទៅកន្លែងដែលមានមនុស្សកុំករ ត្រូវរក្សាគម្លាតឲ្យបានយ៉ាងតិច១,៥ម៉ែត្រ ។ ដោយមើលឃើញស្ថានភាពបច្ចុប្បន្ន កម្ពុជាកំពុងតែធ្វើការប្រយុទ្ធប្រឆាំងជាមួយការឆ្លងរីករាលដាល សហគមន៍២០កុម្ភៈ ហើយរដ្ឋាភិបាលកំពុងតែមមាញឹកទប់ស្កាត់យ៉ាងតឹងរ៉ឹងផងដែរ ។

ជាចុងក្រោយ លោកអគ្គនាយកក៏បានសំណូមពរដល់បុគ្គលិក ក៏ដូចជាអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាចូលរួមអនុវត្តិតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល ដែលបានដាក់ចេញមាន ៣កុំ គឺកុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ, កុំប៉ះពាល់ កុំចាប់ដៃ កុំកៀកស្មា និងកុំឱបគ្នា, កុំទៅកន្លែងណាដែលបិទជិតគ្មានខ្យល់ចេញចូល ។ ចំណែក៣ការពារ មាន៖ លាងដៃជាមួយសាប៊ូ ឬអាល់កុលឲ្យបានគ្រប់ពេល, ពាក់ម៉ាសជានិច្ច, រក្សាគម្លាតសុវត្ថិភាពឲ្យបានយ៉ាងតិច១,៥ម៉ែត្រ ៕