នៅថ្ងៃទី២១ខែតុលាឆ្នាំ២០២០នេះ កម្មវិធីសប្បុរសធម៍របស់ក្រុមហ៊ុនRF3 World cambodia ដែលដឹកនាំដោយលោក អគ្គនាយក វណ្ណ សុភានោ និងអ្នកស្រីអគ្គនាយិការ ផាន់ ណារ៉ាបានរំកិលមកដល់ខេត្តបាត់ដំបងហើយនៅថ្ងៃទី២១ខែតុលាឆ្នាំ២០២០នេះ បន្ទាប់ពីកម្មវិធីចែកអំណោយសប្បុរធម៍នេះបានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ២០ខែតុលាឆ្នាំ២០២០រួមមក។
បើតាមគណកម្មការរៀបចំកម្មវិធីមនុស្សធម៍របស់មហាគ្រួសារក្រុមហ៊ុន RF3 world cambodia បានប្រាប់ កម្ពុជាសន្តិភាពនៅព្រឹកនេះថា ការរៀបចំកម្មវិធីគឺធ្វើឡើងនៅ ភូមិ កំពង់អំពិល ឃុំវត្តតាមឹម ស្រុក សង្កែ ខេត្តបាត់ដំបងនៅរសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០២០នេះ ។កម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យ៉ម យ៉ា អភិបាលរង ស្រុកសង្កែ លោកវណ្ណ សុភានោ អគ្គនាយកក្រុម FR3 World Cambodia អ្នកស្រី ផាន់ ណារ៉ា អគ្គនាយិការនិងសមាជិកថ្នាក់ដឹកនាំទាំងអស់មហាគ្រួសារ FR3 World Cambodia រួមទាំងអជ្ញាធរមូលដ្ឋានផងដែរ។
សូមជំរាបជូនថា កម្មវិធីសប្បុរធម៍មហារគ្រួសារក្រុមហ៊ុនRF3 World Cambodia ប្រព្រឹត្តិទៅរយៈបីថ្ងៃគឺពីថ្ងៃ ២០ដល់ថ្ងៃទី ២៣ខែតុលាឆ្នាំ២០២០ ដែលមានគោលដៅចំនួនបីខេត្ត គឺបន្ទាយមានជ័យ បាត់ដំបងនិងខេត្តពោធិសាត់។ ការចែកអំណោយនៅខេត្តពោធីសាត់បានប្រព្រឹត្តិទៅយ៉ាងរលូន ក្រោមបរិយាកាសរីករាយ ដោយមានការជួយជ្រោមជ្រែងពីសំណាក់ អភិបាលខេត្ត លោក អ៊ុំ រាត្រីនិងលោកជំទាវ រួមទាំងអជ្ញាធរមូលដ្ឋាន ក្រុមយុវជន និងការបំពេញ បេសកម្មយ៉ាងយកកចិត្តទុកដាក់របស់ក្រុមការងារសប្បុរសធម៍ទាំងមូល៕