ក្រុមហ៊ុន RF3 World Marketing Cambodia ធ្វើសិក្ខាសាលា ក្នុងប្រធានបទ៖« ការប្រើប្រាស់ ឧបករណ៍ជំនួយក្នុងការកសាងក្រុម និងប្រាក់ចំណូល»

ភ្នំពេញ៖ នៅថ្ងៃប្រហស្បតិ៍ ទី៩ ខែមិថុនា ក្រុមហ៊ុន RF3 World Cambodia បានបា្ររព្ធ នៅកម្មវិធីសិក្ខាសាលាមួយដើម្បីបង្រៀននៅរបៀបប្រើប្រាស់ជាមួយនិង ឧបករណ៍ដ៍ទំនើបមួយប្រភេទ ដែកហៅថា Microscope ឬក៍អាចហៅបានថា ជាមីក្រូទស្សន៍ ដើម្បីងាយស្រួលក្នុងការតេស្ត ឈាមអោយត្រូវជាមួយ ផលិតផលរបស់ក្រុមហ៊ុនទៅកាន់អតិថិជន អោយកាន់តែមានជំនឿទុកចិត្ត កាន់តែខ្លាំង ។

ជាមួយគ្នានោះក្រុមហ៊ុនក៍បានអញ្ញើញវាគ្មិនកិត្តិយស មួយរូបមកពីប្រទេសម៉ាឡេស៊ី គឺ Mrr Matthazidi ថ្នាក់ដឹកនាំជាន់ខ្ពស់ និង ជាប្រធានទីផ្សារអន្តរជាតិ របស់ក្រុមហ៊ុន RF3 World អន្តរជាតិផងដែរ ។

យោងតាមប្រសាសន៍របស់ នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនRF3នៅកម្ពុជា លោក ង៉ែត ទូច បានប្រាប់អង្គភាពសារព័ត៍មានកម្ពុជាសន្តិភាពយើងអោយដឹងពីគោលបំណងនៃការបង្កើតនូវកម្មវិធីសិក្ខាសាលានេះថា ៖​ គោលបំណងដែលយើងបង្កើតកម្មវិធីនេះឡើងដើម្បីពង្រឹងសមត្ថភាព​ដល់ម្ចាស់ស្តុកតូចធំទូទាំងប្រទេសកម្ពុជាដើម្បីឱ្យគាត់យល់ដឹងពីវិធីសាស្ត្រនៅក្នុងការតេស្តរកគ្រាប់ឈាមជាមុនសិនថាឈាមអតិថិជន ជាឈាមប្រភេទណា ដើម្បីងាយស្រួលជាមួយនិងកាប្រើប្រាស់គ្រីមហ្វឺមែក 3  ឲ្យមានប្រសិទ្ធភាពខ្ពស់  ទើបក្រុមហ៊ុនអញ្ជើញអ្នកជំនាញមកពីប្រទេសម៉ាឡេស៊ីគឺ Mrr Matthazidi ដើម្បីមកបង្ហាត់បង្រៀននិងបណ្ដុះបណ្ដាលដល់ ម្ចាស់ស្តុកតូចរបស់ក្រុមហ៊ុនទូទាំងប្រទេសកម្ពុជា យល់ដឹងនូវជំនាញ១នេះ។

សូមបញ្ជាក់ផងដែរថាកម្មវិធីសិក្ខាសាលានេះនិងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ វេលាចាប់ពីម៉ោង១រសៀលដល់ម៉ោង៥ល្ងាច ទីតាំងកម្មវិធីនៅ ការិយាល័យក្រុមហ៊ុនថ្មី អូឡាំពិច ៕

អត្ថបទដោយ ៖ វង សច្ចះវិជ្ជា

ចំណាយតិចទិញហ្វ្រែនឆាយ ពីក្រុមហ៊ុនអអេហ្វ៣វើលដ៍ ម៉ាឃីតធីង ខេមបូឌា នឹងទទួលបានផលចំណេញរាប់សិបទ្វេដង!

ការចំណាយត្រឹមតែ៧០០រយដុល្លាប៉ុណ្ណោះ ដើម្បីទិញហ្វ្រែនឆាយ (សុំសិទ្ធិធ្វើអាជីវកម្ម) ពីក្រុមហ៊ុនអអេហ្វ៣វើលដ៍ ម៉ាឃិតធីងខេមបូឌា(ឯ.ក) នឹងទទួលបានផលចំណេញរាប់សិបទ្វេដងឯណោះ! គឺទី១ ទទួលបានឈ្មោះសិទ្ធិធ្វើអាជីវកម្ម ទី២ ទទួលបានផលិតផលពីក្រុមហ៊ុន ទី៣ ទទួលបានសុខភាព ទី៤ ទទួលបានប្រាក់ចំណេញពីការលក់ និងទី៥ ទទួលបានប្រាក់ចំណេញពីការធ្វើអាជីវកម្មបន្ត។

នេះបើយោងតាមលោក វិល្លាម លុយ ទីប្រឹក្សាក្រុមហ៊ុនអអេហ្វ៣វើលដ៍ម៉ាឃិតធីងខេមបូឌា (ឯ.ក) និងជាគ្រូឧទ្ទេស ប្រចាំក្រុមហ៊ុន ដែលបានធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាមួយស្តីពីការទិញហ្វ្រែនឆាយឌីជីថលសម័យទំនើប នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគាររីវើសាយ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាតក្នលងទៅនេះ។

សិក្ខាសាលានេះមានសិក្ខាកាមចូលរួមជាង២៥០នាក់ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍។

ជាកិច្ចចាប់ផ្តើមនៃអង្គសិក្ខាសាលា អ្នកសម្របសម្រួលកម្មវិធី លោក ហែម ឌីហាប់ និងកញ្ញា ណុប រ៉ូហ្សា បានធ្វើកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បន្ទាប់មក គោរពអញ្ជើញឯកឧត្តម ជាអធិបតី ឡើងមានប្រសាសន៍សំណេះសំណាល និងបើកកម្មវិធី ។

នាឱកានោះ ឯកឧត្តម បានស្វាគមន៍ចំពោះវត្តមានក្រុមហ៊ុន និងសាខាក្រុមហ៊ុនអអេហ្វ៣វើលដ៍ម៉ាឃិធីងខេមបូឌា ដែលបានប្រតិបត្តិការក្នុងខេត្ត ក្នុងនោះឯកឧត្តមបានលើកឡើងអំពីវិធានការ៣កុំ៣ការពាររបស់រាជរដ្ឋាភិបាល និងបានអរគុណជាអនេកចំពោះរាជារដ្ឋាភិបាលដែលបានបើកប្រទេសឡើងវិញ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៅទូទាំងប្រទេស ។

ឯកឧត្តម បានសាទរនិងគាំទ្រចំពោះការផ្សព្វផ្សាយផលិតផល និងពង្រឹងគុណភាព ឱ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានស្វាគមន៍ចំពោះសមាជិក សមាជិកានៃក្រុមហ៊ុនអអេហ្វ៣វើលដ៍ម៉ាឃិធីងខេមបូឌាទាំងអស់ដែលបាននិងកំពុងប្រតិបត្តិនៅទូទាំងខេត្តពោធិ៍សាត់ ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានផ្តល់កិត្តិយស នៅតាមដាននិងស្តាំប់នូវខ្លឹមសារនៃអង្គសិក្ខាសាលា ដោយយកចិត្តទុកដាក់និងបានបំផុសជាសំណួរជូនអង្គសិក្ខាសាលាបានជ្រាបច្បាស់ទៀតផង។ លោក ឌឹប ចាន់ណា បានឡើងធ្វើបទបង្ហាញដោយរៀបរាប់ពីប្រវត្តិការងារពីជាងផ្ទះឈើ មកធ្វើជាអ្នកវិយោគជាមួយក្រុមហ៊ុនអអេហ្វ៣វើលដ៍ ។

លោក បានរៀបរាប់ពីការពិសោធន៍ប្រើផលិតផលគ្រីមហ្វឺម៉ែក៣ ដោយចាប់ផ្តើមពីការព្យាបាលលោកឳពុកនិងអ្នកម្តាយ រហូតដល់លោកទាំងពីរបានរឹងមាំផ្នែកសុខភាព បានធ្វើឱ្យលោក (ឌឹប ចាន់ណា)សម្រេចទិញហ្វ្រែនឆាយពីក្រុមហ៊ុនអអេហ្វ៣វើលដ៍ម៉ាឃិធីងខេមបូឌា មកធ្វើជាម្ចាស់អាជិវកម្មផ្ទាល់ខ្លួនរហូតធ្វើឱ្យលោកផ្លាស់ប្តូរមុខមាត់ថ្មី លេចធ្លោក្នុងសង្គមមកដល់បច្ចុប្បន្ននេះ។

ជាមួយគ្នានោះដែរ លោកបានរៀបរាប់ពីរបៀបប្រើប្រាស់និងគុណភាពផលិតផលរបស់ក្រុមហ៊ុននីមួយៗ ដល់អង្គសិក្ខាសាលា មួយអន្លើដោយរូបមន្តផ្សំពីធម្មជាតិសុទ្ធសាធគ្មានជាតិគីមី ព្រមទាំងបង្ហាញសាក្សីពិតដែលបានប្រើប្រាស់ផលិតផលនិងជាសះស្បើយផងដែរ ។

លោក ខែម ចាន់ទ្រា ប្រធានសាខាក្រុមហ៊ុន បានបង្ហាញសាក្សីផ្ទាល់គឺរូបលោកបានពិសោធន៍ប្រើប្រាស់ផលិតផល ដោយចាប់ផ្តើមពីការព្យាបាលខ្លួនឯង ដែលមានជំងឺទឹកនោមផ្អែម និងប្រពន្ធមានជំងឺស្រ៊ើត (ជំងឺឆ្កួតជ្រូក) រហូតបានធូរស្រាលពីរោគា បានធ្វើឱ្យលោកសម្រេចចិត្តចាប់យកអាជីពបន្ថែម ជាអ្នកទីផ្សាបណ្តាញប្រចាំខេត្តពោធិ៍សាត់។

ចំណែកឯ លោក វិល្លាម លុយ ទីប្រឹក្សាក្រុមហ៊ុននិងជាគ្រូបណ្តុះបណ្តាលប្រចាំក្រុមហ៊ុន ក៏បានបង្ហាញសាក្សីផ្ទាល់គឺរូបលោក បានពិសោធន៍និងប្រើប្រាស់ផលិតផលសម្រួលសុខភាពម្តាយរបស់លោករហូតបានជោគជ័យផងដែរ។ ជាមួយគ្នានោះ លោកបានបង្ហាញពីមូលហេតុជំងឺ ដោយសារនៅក្នុងសរពាង្គកាយមនុស្ស ត្រូវការជីវជាតិដើម្បីចិញ្ចឹមកោសិការ បើខ្វះជីវជាតិណាមួយចូលទៅចិញ្ចឹមកោសិការ កោសិការនឹងស្លាប់ បើកោសិការស្លាប់យើងនឹងមានជំងឺ។

ដូច្នេះសារីរាង្គក្នុងតួខ្លួនយើងទាំងមូលត្រូវការជីវជាតិគ្រប់គ្រាន់។ លោកបានពន្យល់ពីគុណភាពគ្រីមហ្វើម៉ែក៣ ដែលមានតួនាទីទៅបំពេញការកោសិកា ឬបណ្តុះកោសិកា….។

ដោយឡែកការធ្វើអាជីវកម្ម លោកបានលើកឡើងនូវមុខជំនួញប្រ៤ប្រភេទគឺ E(employer) ធ្វើការឱ្យគេស៊ីប្រាក់ខែ S (self employed) ធ្វើការឱ្យខ្លួនឯង B( business owner) បង្កើតអាជីវកម្មខ្លួនឯង និង I (Investment) វិនយោគ ប្រើលុយរកលុយ។

បន្ទាប់មកលោកបានពន្យល់ពីនិយមន័យហ្វ្រែនឆាយរបស់ក្រុមហ៊ុនផ្សេងៗ ថាហេតុអ្វីបានជាអ្នកមានលុយចូលចិត្តទិញហ្វ្រែនឆាយ? និងបានប្រៀបធៀបជាមួយហ្វ្រែនឆាយរបស់ក្រុមហ៊ុនអអេហ្វ៣វើលដ៍អំពីផលចំណេញដោយគ្រាន់តែចំណាយតែ៧០០ ដូល្លា យើងក្លាយជាម្ចាស់អាជីវកម្មមួយស្របច្បាប់ មានប្រព័ន្ធរកលុយ មានផលិតផលស្រេច។

ផ្ទុយទៅវិញបើយើងទិញហ្វ្រែនឆាយពីក្រុមហ៊ុនផ្សេង យើងត្រូវចំណាយលុយរាប់ម៉ឺនដូល្លា។ នៅក្នុងនោះដែរ លោក កែវ សាវណ្ណ ម្ចាស់ឧបត្ថម្ភក្រុមកីឡាអអេហ្វ៣វើលដ៍ម៉ាឃិធីងខេមបូឌា អានិកជនខ្មែរ អាមេរិក បានចូលរួមពន្យល់អំពីពាក្យហ្វ្រែនឆាយ ថា ពាក្យនេះខ្មែរយើងអត់មានទេ មានតែនៅប្រទេសគេ ជាពិសេសប្រទេសអាមេរិក ដែលមានន័យនឹងន័យខ្មែរយើងថា ទិញសិទ្ធប្រើប្រាស់ឬ ធ្វើអាជីវកម្ម។លោក កែវ សុភាន់ គ្រូបង្វឹកកីឡាក្រសួងអប់រំយុវជននិងកីឡា ប្រចាំស្រុកគ្រគរ ខេត្តពោធិ៍សាត់ បានឡើងឧទ្ទេសនាមក្រុមការងារប្រចាំខេត្តពោធិ៍សាត់ ដែលជាថ្នាក់ដឹកនាំសាខាប្រចាំខេត្ត បង្ហាញជូនគណៈអធិបតីនិងអង្គពិធី ព្រមទាំងរូបជាអនុស្សាវរីយ៍។

លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន បានជំរុញលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់សមាជិក សមាជិកា នៃអង្គសិក្ខាសាលា និងបានអរគុណជាអនេកបប្បការចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានអញ្ជើញចូលរួមជាកិត្តិយសពីដើមដល់ចប់។សូមបញ្ជាក់ផងដែរ កម្មវិធីសិក្ខាសាលានេះមានមានការចាប់ឆ្នោតយករង្វាន់ទូរសព្ទដៃ រង្វាន់ផលិតផលក្រុមហ៊ុន និងរង្វាន់អាវយឹតជាច្រើន៕

លោក អគ្គនាយក វណ្ណ សុភានោ បានចូលបង្គំគាល់សម្តេចអគ្គមហាសង្ឃរាជ្យ ទេព វង្ស

នាថ្ងៃទី០៣ ខែមករា ដើមឆ្នាំ២០២២ ក្រុមហ៊ុនអអេហ្វស្រ៊ី វើលដ៍ ម៉ាឃីធីង (ខេមបូឌា) ឯ.ក និងអង្គភាពសារព័ត៌មាន កម្ពុជាសន្តិភាព ដឹកនាំដោយលោកអគ្គនាយក វណ្ណ សុភានោ បានចូលបង្គំគល់សម្តេចអគ្គមហាសង្ឃរាជ្យ ទេព វង្ស និងសម្តេចមហាសង្ឃរាជ្យ បួរ គ្រី ថ្វាយគ្រីមហ្វឺមែកស្រ៊ី និងព្រូនមែកស្រ៊ី ព្រមទាំងបច្ច័យ ដើម្បីថែព្រះកាយសម្តេច ហើយសម្តេចបានប្រោសប្រទានពរជ័យដល់លោកអគ្គនាយក ព្រមទាំងគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរផងដែរ។

លោក វណ្ណ សុភានោ អគ្គនាយក អអេហ្វស្រ៉ី វើលដ៍ម៉ាឃីធីង និងជាចាងហ្វាងសារព័ត៌មាន កម្ពុជាសន្តិភាព ទទូលបានលិខិត…

អបអរសាទរលោក វណ្ណ សុភានោ អគ្គនាយកក្រុមអអេហ្វស្រ៉ី វើលដ៍ម៉ាឃីធីង (ខេមបូឌា) ឯ.ក និងជាចាងហ្វាងអង្គភាពសារព័ត៌មាន កម្ពុជាសន្តិភាព ទទូលបានលិខិតថ្លែងអំណរគុណ ពីគណ:កម្មាធិការកណ្តាលនៃសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ចំពោះការឧបត្ថម្ភអាវចំនួន 150 ដើម្បីប្រើប្រាស់ក្នុងអង្គភាព នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២  នៅវិមានសន្តិភាព។ 

សេចក្តីជូនដំណឹងស្តីពីការពន្យាពេលប្រឡងប្រកួតប្រជែងការថតរូប និងថតវីដេអូជាលក្ខណៈឯកជន គ្រួសារ និង អតិថិជន

យោងតាមសេចក្តីជូនដំណឹងលេខ ២៩៤/២១ អអេហ្វ៣ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន អអេហ្វស្រ៊ី វើលដ៍ ម៉ាឃីធីង (ខេមបូឌា) ឯ.ក ស្តីពីការរៀបចំកម្មវិធីប្រកួតប្រជែងការថតរូប (Photo) និងថតឃ្លិប (Clip) លក្ខណៈឯកជន (Personal) គ្រួសារ (Family) និងអតិថិជន (Customer) ជាមួយផលិតផលដោយផ្សារភ្ជាប់ពាក្យស្លោក (Slogans) ត្រូវពន្យាពេល ដោយហេតុមានការសំណូបពរជាច្រើនពីថ្នាក់ដឹកនាំ សមាជិក និងអតិថិជនសូមឱ្យក្រុមហ៊ុនធ្វើការពន្យាពេល ដើម្បីមានពេលគ្រប់គ្រាន់ផ្តល់ព័ត៌មានដល់ថ្នាក់ដឹកនាំ សមាជិក ឬអតិថិជន ឱ្យបានគ្រប់ៗគ្នា ក្រុមហ៊ុនសម្រេចពន្យាពេល តាមពេលកំណត់ដូចខាងក្រោមៈ

            ១. ចាប់ពីថ្ងៃទី០១​ ដល់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដំណើរការចុះឈ្មោះ (Register) នឹងត្រូវពន្យាពេលរហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២១

            ២. ចាប់ពីថ្ងៃទី១១ ដល់​ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដំណើរ Vote តាមរយៈការ Post របស់បេក្ខជន នឹងត្រូវពន្យាពេលរហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២១

            ៣. ចាប់ពីថ្ងៃទិ០២ ដល់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដំណើរការប្រមូលទិន្នន័យ និងវាយតម្លៃ នឹងត្រូវ      ពន្យាពេលរហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១

            ៤.​    ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ប្រកាសជ័យលាភី វេលាម៉ោង ០២រសៀលនៅការិយាល័យក្រុមហ៊ុនក្នុង  ​            បុរីប៉េងហួត ដឺស្តា ដាយមិន ២ អាគារលេខ២៥០/២៥២ ផ្លូវ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ                      មានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

            បញ្ជាកៈ កម្មវិធីប្រកួតប្រជែងនេះ នឹងមានការកែប្រែ តាមស្ថានការណ៍បច្ចុប្បន្នជាក់ស្តែង។

ព័ត៌មានបន្ថែមទូរសព្ទលេខ 069​​ 688 939/077 999 309/060​ 999​ 309

            អាស្រ័យដូចបានជម្រាបជូនដំណឹងដែលមានខ្លឹមសារខាងលើ ក្រុមហ៊ុនអអេហ្វស្រ៊ី វើលដ៍ ម៉ាឃីធីង (ខេមបូឌា) ឯ.ក មានក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ សមាជិក និងអតិថិជនទាំងអស់ មានក្តីសោមនស្សរីករាយ តាមរយៈសេចក្តីជូនដំណឹងនេះ និងសហការចុះប្រឡងប្រកួតប្រជែងយ៉ាងច្រើនកុះករ។