fbpx

អគ្គនាយក្រុមហ៊ុន​​ RF3 World Cambodia អញ្ជើញសួរសុខទុក្ខនិងថ្លែងអំណរគុណ…

ចំនេះដឹងទាក់នឹងទិននឹងការងារអាជីវកម្មទីផ្សារបណ្តាញ ដែលក្រុមហ៊ុន RF3 World Cambodia បានបង្កើតឡើងដើម្បីបំប៉ន អ្នកចែកចាយថ្មី អោយមានសមត្ថភាពកាន់តែខ្ពស់រឹងមាំ បានបញ្ចប់ដោយជោគជ័យហើយនៅរសៀលថ្ងៃ ទី០១ខែវិច្ឆិការ ឆ្នាំ២០២០នេះនៅផ្សារទំនើប City Mall។

នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២០ លោក សៅរិន ដែលជាគ្រូបង្រៀន ផ្នែកបច្ចេកទេស កាត់រូបភាពនិងវីឌីអូ បានថ្លែងថា ការកាត់តរូបភាព វិឌីអូ និងបង្កើតគំនិតច្នៃប្រឌិតគឺជារឿងសំខាន់ ក្នុងការបំពេញការងារប្រចាំថ្ងៃ ជាពិសេសអ្នកលក់អនឡានតែម្តង ដែលត្រូវបង្កើតវិឌីអូ និង រូបភាពថ្មីដើម្បី ផុសនៅបណ្តាញសង្គម។

នៅក្នុងនោះ លោក ជិន សៅរិន បានបង្ហាញនូវកម្មវិធី កាត់តមួយចំនួន ដែលអាចប្រើតាមរយ: ប្រព័ន្ឋ ទូរសព្ទ iOS និង Android ដោយលោកទាមទារអោយសិក្ខារកាមត្រូវចេះភាសារអង់គ្លេស ដើម្បីឆែករកកម្មវិធី ដោយសារកម្មវិធីទាំងនេះប្រើ ឈ្មោះជាភាសារអង់គ្លេស។

រហូតដល់រសៀលថ្ងៃទី០១ខែវិច្ឆិការឆ្នាំ២០២០នេះ ការបង្រៀនប្រើផេកនិងបូសផេកបានធ្វើឡើងក្រោមការវត្តមាន លោក សុង ប៊ុនទិត ដែលលោកបានបង្ហាញពីកំហុសឆ្គងជាច្រើននៅក្នុងការផុសរូប ការជ្រើសរើសពាក្យគន្លឹះនិងការកែតំរូវមួយចំនួនផងដែរ ដើម្បីសំរួលផេកអោយតំណើរការវិញ។

Passive life ឬជិវិតជោគជ័យ ជាមេរៀននៅចុងបញ្ចប់នៃកម្មវិធីបណ្ដុះបណ្តាលរបស់ក្រុមRF3 World Cambodia   រៀបចំដោយ លោកគ្រូ Luy William ។

លោកថា ដើម្បីបានជីវិតជោគជ័យមនុស្សគ្រប់រូបត្រូវមានគោលដៅ ដោយសសេរ គោលដៅមុននឹងធ្វើ ។លោកបន្តថា ក្រុម RF3 World Cambodia មានប្រេនឆាយ ៤៣ប្រទេស ដែលជាប្រេនឆាយធំមួយនៅក្នុងទីផ្សារបណ្តាញនៅលើពិភពលោក ដែលអាចអោយបងប្អូនរកប្រាក់ចំនូលយ៉ាងច្រើនដោយ គ្រាន់តែបងប្អូនធ្វើការបង្កើតបណ្តាញបន្ថែមនិងធ្វើការជិតស្និតជាមួយ ក្រុមឬ up-line នឹងមានផែនការគោលដៅច្បាស់លាស់។

នៅចុងបញ្ចប់អ្វីដែលជា សមិទ្ឋិផលរបស់ សិក្ខាកាម នោះ គឺពីធីចែកលិខិតបញ្ចាក់ការសិក្សារនៃវគ្គបណ្តុះបណ្តាលនេះ ក្រោមអធិបតីភាព ថ្នាក់ដឹកនាំរបស់ក្រុម RF3 World Cambodia ដែលមានវត្តមាន លោកស្រីអគ្គនាយិការ ក្រុមហ៊ុន RF3 World Cambodia និងលោកគ្រូបង្វឹកទាំងអស់ផងដែរ៕

ផ្អែកលើភាពជោគជ័យដ៏ធំធេង ក្រុមហ៊ុនអរអេហ្វ៣វើលដ៏ បានបើកសម្ពោធ…

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថ្មីៗនេះ ក្រុមហ៊ុនអេហ្វ៣វើលដ៏ ខេមបូឌា RF3World (Cambodia) Co., Ltd បានបើកសម្ផោធការិយាល័យសាខាស្ទឹងមានជ័យជាន់ទី៣ ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ត ឧត្តមសេនីយឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅផ្សារទំនើបស្ទឹងមានជ័យ ជាន់ទី៣ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះផងដែរ លោកអគ្គនាយក វណ្ណ សុភានោ បានឡើងថ្លែងសន្ទរកថា ដោយបានភ្ជាប់ជាមួយគោលបំណងនៃការបើកសាខាថ្មីនេះ ដើម្បីពង្រីកនិងពង្រឹងសមត្ថភាព ការដឹកនាំទីផ្សារ ផ្តល់សេវាកម្មល្អ និងផ្តល់ភាពងាយស្រួល ដល់ថ្នាក់ដឹកនាំ សាមជិក និងអតិថិជន ជួបជុំសម្រាប់ជួបជុំបង្ហាត់បង្រៀនជំនាញវិជ្ជាជីវៈ សមស្របតាមគោលការណ៍ច្បាប់ ការប្រកបអាជីវកម្មនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោក ឌឹប ចាន់ណា ជាប្រធានសាខាស្ទឹងមានជ័យ ជាន់ទី៣នេះផងដែរ ។

តាងនាមអោយគណៈគ្រប់គ្រងក្រុមហ៊ុន លោកអគ្គក៏បានថ្វាយព្រះពរ ប្រគេនពរ និងជូនពរដល់សម្តេច ព្រះរាជាគណៈ ឯកឧត្តម លោកជុំទាវ លោក លោកស្រី សូមជួបប្រទះពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ ។