fbpx

លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអរអេហ្វ៣ វើលដ៏ ម៉ាឃីតធីង ខេមបូឌា បានដឹកនាំកិច្ចប្រជុំ និងជួបសំណេះដំណាលជាមួយថ្នាក់ដឹកនាំសាខា….

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែមិនា ឆ្នាំ២០២២ថ្មីៗនេះ លោកវណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន អរអេហ្វ៣ វើលដ៏ ម៉ាឃីតធីង ខេមបូឌា បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ ក៏ដូចជាម្ចាស់ស្តុកធំនៅតាមបណ្តាខេត្ត ក្រោមបរិយាកាសសប្បាយរីករាយ ហើយលោកអគ្គនាយក ក៏បានសាកសួរសុខទុក្ខ និងសំណេះដំណាលជាមួយបុគ្គលិក ក៏ដូចជាថ្នាក់ដឹកនាំតាមបណ្តាខេត្តផងដែរ ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោក ង៉ែត ទូច ប្រធានផ្នែកធនធានមនុស្ស និង Management បានអាននូវច្បាប់ថ្មី ស្តីពីការបង់ពន្ធកាត់ទុក្ខ ដែលក្រសួងពន្ធដារតម្រូវឲ្យមានការបង់ពន្ធ ១៥%ទៅលើប្រាក់ចំណូលដែលបានបើកពីប្រព័ន្ធ។

ក្រោយពីកិច្ចប្រជុំ និងសំណេះសំណាល ប្រកបដោយភាពសប្បាយរីករាយ និងភាពសាមគ្គីគ្នា លោកអគ្គនាយក វណ្ណ សុភានោ បានធ្វើការផ្តាំផ្ញើឲ្យបុគ្គលិក ក៏ដូចជាតំណាងផ្នែកលក់នៅគ្រប់បណ្តាខេត្តក្រុងនានា ខិតខំបង្កើតនូវអ្វីដែលថ្មី ហើយរក្សាគុណតំលៃនៃផលិតផល ព្រោះផលិតផលក្រុមហ៊ុន គឺជាផលិតផលដែលមានគុណភាពខ្ពស់ ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងត្រូវបានគ្របដណ្តប់ជាង៦០ប្រទេសនៅជុំវិញពិភពលោក ៕

Previous
Next