fbpx

សេចក្តីជូនដំណឹងស្តីពីការពន្យាពេលប្រឡងប្រកួតប្រជែងការថតរូប និងថតវីដេអូជាលក្ខណៈឯកជន គ្រួសារ និង អតិថិជន

យោងតាមសេចក្តីជូនដំណឹងលេខ ២៩៤/២១ អអេហ្វ៣ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន អអេហ្វស្រ៊ី វើលដ៍ ម៉ាឃីធីង (ខេមបូឌា) ឯ.ក ស្តីពីការរៀបចំកម្មវិធីប្រកួតប្រជែងការថតរូប (Photo) និងថតឃ្លិប (Clip) លក្ខណៈឯកជន (Personal) គ្រួសារ (Family) និងអតិថិជន (Customer) ជាមួយផលិតផលដោយផ្សារភ្ជាប់ពាក្យស្លោក (Slogans) ត្រូវពន្យាពេល ដោយហេតុមានការសំណូបពរជាច្រើនពីថ្នាក់ដឹកនាំ សមាជិក និងអតិថិជនសូមឱ្យក្រុមហ៊ុនធ្វើការពន្យាពេល ដើម្បីមានពេលគ្រប់គ្រាន់ផ្តល់ព័ត៌មានដល់ថ្នាក់ដឹកនាំ សមាជិក ឬអតិថិជន ឱ្យបានគ្រប់ៗគ្នា ក្រុមហ៊ុនសម្រេចពន្យាពេល តាមពេលកំណត់ដូចខាងក្រោមៈ

            ១. ចាប់ពីថ្ងៃទី០១​ ដល់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដំណើរការចុះឈ្មោះ (Register) នឹងត្រូវពន្យាពេលរហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២១

            ២. ចាប់ពីថ្ងៃទី១១ ដល់​ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដំណើរ Vote តាមរយៈការ Post របស់បេក្ខជន នឹងត្រូវពន្យាពេលរហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២១

            ៣. ចាប់ពីថ្ងៃទិ០២ ដល់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដំណើរការប្រមូលទិន្នន័យ និងវាយតម្លៃ នឹងត្រូវ      ពន្យាពេលរហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១

            ៤.​    ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ប្រកាសជ័យលាភី វេលាម៉ោង ០២រសៀលនៅការិយាល័យក្រុមហ៊ុនក្នុង  ​            បុរីប៉េងហួត ដឺស្តា ដាយមិន ២ អាគារលេខ២៥០/២៥២ ផ្លូវ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ                      មានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

            បញ្ជាកៈ កម្មវិធីប្រកួតប្រជែងនេះ នឹងមានការកែប្រែ តាមស្ថានការណ៍បច្ចុប្បន្នជាក់ស្តែង។

ព័ត៌មានបន្ថែមទូរសព្ទលេខ 069​​ 688 939/077 999 309/060​ 999​ 309

            អាស្រ័យដូចបានជម្រាបជូនដំណឹងដែលមានខ្លឹមសារខាងលើ ក្រុមហ៊ុនអអេហ្វស្រ៊ី វើលដ៍ ម៉ាឃីធីង (ខេមបូឌា) ឯ.ក មានក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ សមាជិក និងអតិថិជនទាំងអស់ មានក្តីសោមនស្សរីករាយ តាមរយៈសេចក្តីជូនដំណឹងនេះ និងសហការចុះប្រឡងប្រកួតប្រជែងយ៉ាងច្រើនកុះករ។

Previous
Next