fbpx

មហារគ្រួសារ RF3 World Cambodia បន្តចែកអំណោយសប្បុរសធម៍របស់ខ្លួននៅខេត្តបាត់ដំបង

នៅថ្ងៃទី២១ខែតុលាឆ្នាំ២០២០នេះ កម្មវិធីសប្បុរសធម៍របស់ក្រុមហ៊ុនRF3 World cambodia ដែលដឹកនាំដោយលោក អគ្គនាយក វណ្ណ សុភានោ និងអ្នកស្រីអគ្គនាយិការ​ ផាន់ ណារ៉ា​បានរំកិលមកដល់ខេត្តបាត់ដំបងហើយនៅថ្ងៃទី២១ខែតុលាឆ្នាំ២០២០នេះ បន្ទាប់ពីកម្មវិធីចែកអំណោយសប្បុរធម៍នេះបានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ២០ខែតុលាឆ្នាំ២០២០រួមមក។

បើតាមគណកម្មការរៀបចំកម្មវិធីមនុស្សធម៍របស់មហាគ្រួសារក្រុមហ៊ុន RF3 world cambodia បានប្រាប់ កម្ពុជា​សន្តិភាពនៅព្រឹកនេះថា ការរៀបចំកម្មវិធីគឺធ្វើឡើងនៅ ភូមិ កំពង់អំពិល ឃុំវត្តតាមឹម ស្រុក សង្កែ ខេត្តបាត់ដំបងនៅរសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០២០នេះ ។កម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យ៉ម យ៉ា អភិបាលរង ស្រុកសង្កែ​ លោកវណ្ណ សុភានោ អគ្គនាយកក្រុម FR3 World Cambodia  អ្នកស្រី ផាន់ ណារ៉ា អគ្គនាយិការ​និងសមាជិកថ្នាក់ដឹកនាំទាំងអស់មហាគ្រួសារ FR3 World Cambodia  រួមទាំងអជ្ញាធរមូលដ្ឋានផងដែរ។

សូមជំរាបជូនថា កម្មវិធីសប្បុរធម៍មហារគ្រួសារក្រុមហ៊ុនRF3 World​ Cambodia ប្រព្រឹត្តិទៅរយៈបីថ្ងៃគឺពីថ្ងៃ ២០ដល់ថ្ងៃទី ២៣ខែតុលាឆ្នាំ២០២០ ដែលមានគោលដៅចំនួនបីខេត្ត គឺបន្ទាយមានជ័យ បាត់ដំបងនិងខេត្តពោធិសាត់។ ការចែកអំណោយនៅខេត្តពោធីសាត់បានប្រព្រឹត្តិទៅយ៉ាងរលូន​ ក្រោមបរិយាកាសរីករាយ ដោយមានការជួយជ្រោមជ្រែងពីសំណាក់ អភិបាលខេត្ត លោក អ៊ុំ រាត្រីនិងលោកជំទាវ រួមទាំងអជ្ញាធរមូលដ្ឋាន ក្រុមយុវជន និងការបំពេញ​ បេសកម្មយ៉ាងយកកចិត្តទុកដាក់របស់ក្រុមការងារសប្បុរសធម៍ទាំងមូល៕

Previous
Next