ចំនេះដឹងទាក់នឹងទិននឹងការងារអាជីវកម្មទីផ្សារបណ្តាញ ដែលក្រុមហ៊ុន RF3 World Cambodia បានបង្កើតឡើងដើម្បីបំប៉ន អ្នកចែកចាយថ្មី អោយមានសមត្ថភាពកាន់តែខ្ពស់រឹងមាំ បានបញ្ចប់ដោយជោគជ័យហើយនៅរសៀលថ្ងៃ ទី០១ខែវិច្ឆិការ ឆ្នាំ២០២០នេះនៅផ្សារទំនើប City Mall។
នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២០ លោក សៅរិន ដែលជាគ្រូបង្រៀន ផ្នែកបច្ចេកទេស កាត់រូបភាពនិងវីឌីអូ បានថ្លែងថា ការកាត់តរូបភាព វិឌីអូ និងបង្កើតគំនិតច្នៃប្រឌិតគឺជារឿងសំខាន់ ក្នុងការបំពេញការងារប្រចាំថ្ងៃ ជាពិសេសអ្នកលក់អនឡានតែម្តង ដែលត្រូវបង្កើតវិឌីអូ និង រូបភាពថ្មីដើម្បី ផុសនៅបណ្តាញសង្គម។
នៅក្នុងនោះ លោក ជិន សៅរិន បានបង្ហាញនូវកម្មវិធី កាត់តមួយចំនួន ដែលអាចប្រើតាមរយ: ប្រព័ន្ឋ ទូរសព្ទ iOS និង Android ដោយលោកទាមទារអោយសិក្ខារកាមត្រូវចេះភាសារអង់គ្លេស ដើម្បីឆែករកកម្មវិធី ដោយសារកម្មវិធីទាំងនេះប្រើ ឈ្មោះជាភាសារអង់គ្លេស។
រហូតដល់រសៀលថ្ងៃទី០១ខែវិច្ឆិការឆ្នាំ២០២០នេះ ការបង្រៀនប្រើផេកនិងបូសផេកបានធ្វើឡើងក្រោមការវត្តមាន លោក សុង ប៊ុនទិត ដែលលោកបានបង្ហាញពីកំហុសឆ្គងជាច្រើននៅក្នុងការផុសរូប ការជ្រើសរើសពាក្យគន្លឹះនិងការកែតំរូវមួយចំនួនផងដែរ ដើម្បីសំរួលផេកអោយតំណើរការវិញ។
Passive life ឬជិវិតជោគជ័យ ជាមេរៀននៅចុងបញ្ចប់នៃកម្មវិធីបណ្ដុះបណ្តាលរបស់ក្រុមRF3 World Cambodia រៀបចំដោយ លោកគ្រូ Luy William ។
លោកថា ដើម្បីបានជីវិតជោគជ័យមនុស្សគ្រប់រូបត្រូវមានគោលដៅ ដោយសសេរ គោលដៅមុននឹងធ្វើ ។លោកបន្តថា ក្រុម RF3 World Cambodia មានប្រេនឆាយ ៤៣ប្រទេស ដែលជាប្រេនឆាយធំមួយនៅក្នុងទីផ្សារបណ្តាញនៅលើពិភពលោក ដែលអាចអោយបងប្អូនរកប្រាក់ចំនូលយ៉ាងច្រើនដោយ គ្រាន់តែបងប្អូនធ្វើការបង្កើតបណ្តាញបន្ថែមនិងធ្វើការជិតស្និតជាមួយ ក្រុមឬ up-line នឹងមានផែនការគោលដៅច្បាស់លាស់។
នៅចុងបញ្ចប់អ្វីដែលជា សមិទ្ឋិផលរបស់ សិក្ខាកាម នោះ គឺពីធីចែកលិខិតបញ្ចាក់ការសិក្សារនៃវគ្គបណ្តុះបណ្តាលនេះ ក្រោមអធិបតីភាព ថ្នាក់ដឹកនាំរបស់ក្រុម RF3 World Cambodia ដែលមានវត្តមាន លោកស្រីអគ្គនាយិការ ក្រុមហ៊ុន RF3 World Cambodia និងលោកគ្រូបង្វឹកទាំងអស់ផងដែរ៕