fbpx

ផ្អែកលើភាពជោគជ័យដ៏ធំធេង ក្រុមហ៊ុនអរអេហ្វ៣វើលដ៏ បានបើកសម្ពោធ…

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថ្មីៗនេះ ក្រុមហ៊ុនអេហ្វ៣វើលដ៏ ខេមបូឌា RF3World (Cambodia) Co., Ltd បានបើកសម្ផោធការិយាល័យសាខាស្ទឹងមានជ័យជាន់ទី៣ ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ត ឧត្តមសេនីយឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅផ្សារទំនើបស្ទឹងមានជ័យ ជាន់ទី៣ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះផងដែរ លោកអគ្គនាយក វណ្ណ សុភានោ បានឡើងថ្លែងសន្ទរកថា ដោយបានភ្ជាប់ជាមួយគោលបំណងនៃការបើកសាខាថ្មីនេះ ដើម្បីពង្រីកនិងពង្រឹងសមត្ថភាព ការដឹកនាំទីផ្សារ ផ្តល់សេវាកម្មល្អ និងផ្តល់ភាពងាយស្រួល ដល់ថ្នាក់ដឹកនាំ សាមជិក និងអតិថិជន ជួបជុំសម្រាប់ជួបជុំបង្ហាត់បង្រៀនជំនាញវិជ្ជាជីវៈ សមស្របតាមគោលការណ៍ច្បាប់ ការប្រកបអាជីវកម្មនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោក ឌឹប ចាន់ណា ជាប្រធានសាខាស្ទឹងមានជ័យ ជាន់ទី៣នេះផងដែរ ។

តាងនាមអោយគណៈគ្រប់គ្រងក្រុមហ៊ុន លោកអគ្គក៏បានថ្វាយព្រះពរ ប្រគេនពរ និងជូនពរដល់សម្តេច ព្រះរាជាគណៈ ឯកឧត្តម លោកជុំទាវ លោក លោកស្រី សូមជួបប្រទះពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ ។

Previous
Next