fbpx
ប្រវត្តិក្រុមហ៊ុន
អរអេហ្វ៣វើលដ៏ ខេមបូឌា

ប្រវត្តិក្រុមហ៊ុន អអេហ្វ៣ វើលដ៏ (ខេមបូឌា) ឯ.ក RF3world (Cambodia) Co., Ltd.

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រកបអាជីវកម្ម ការបើកប្រាក់រង្វាន់ ការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ និងផ្តល់ទំនុកចិត្តដល់ថ្នាក់ដឹកនាំ សមាជិក និងដៃគូអាជីវកម្មនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនបានបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ និងទទួលបាន   វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មលេខ 00020404 ប័ណ្ណពន្ធប៉ាតង់ពីក្រសួងសេដ្ឋកិច្ច និងហិរ័ញ្ញវត្ថុ និងវិញ្ញាបនប័ត្រប្រវេទន៍ផលិតផលទាំង ៦មុខ (FDA) ពីក្រសួងសុខាភិបាល ដែលមានអាស័យដ្ឋាននៅផ្ទះលេខ T-07 ផ្លូវថូផាស បុរីផ្សារសុវណ្ណា ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន (បច្ចុប្បន្នខណ្ឌបឹងកេងកង) រាជធានីភ្នំពេញ ដែលមានលោក វណ្ណ សុភានោ ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន។ 

ក្រុមហ៊ុនបានរៀបចំរចនាសម័ន្ធចាត់តាំង សមាសភាព ការដឹកនាំក្រុមហ៊ុនថ្មី ដោយសម្រេចតាមការប្រជុំវិសាម័ញ្ញ Zoom Meeting នៅឆ្នាំ២០១៩ មានការចូលរួមពី Dr. Hasrizan Hassan អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក Dato Sri Nazeri Omar សម្រេចជាឯកឆន្ទប្តូរឈ្មោះក្រុមហ៊ុនអអេហ្វ៣ វើលដ៏ (ខេមបូឌា) ឯ.ក RF3 WORLD  (Cambodia) Co., Ltd ទៅជាក្រុមហ៊ុន អអេហ្វ៣ វើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក RF3 WORLD Marketing (Cambodia) Co., Ltd ដោយមានទទួលស្គាល់វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លេខ 00051496 របស់ក្រសួងពាណិជ្ជកម្ម ប័ណ្ណពន្ធប៉ាតង់ ពីក្រសួងសេដ្ឋកិច្ច និងហិរ័ញ្ញវត្ថុ និងវិញ្ញាបនប័ត្រប្រវេទន៍ផលិតផលទាំង ៦មុខ (FDA) ពីក្រសួងសុខាភិបាល ហើយមានអាស័យដ្ឋាននៅផ្ទះលេខ T-03 ផ្លូវថូផាស (បុរីផ្សារសុវណ្ណា) ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង (អតីតខណ្ឌចំការមន) រាជធានីភ្នំពេញ ដែលមានលោក វណ្ណ សុភានោ ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន។ 

II- ផលិតផល (Our Product) 
១) គ្រីមហ្វឺមែក៣ (Firmax3) 
២) សេរូមអូដឺមែក៣ (O2max3) អាថ៌កំបាំងសម្រស់ស្រ្តី 
៣) កាតូមែក៣ (CACTOMAX3) ភេសជ្ជៈសម្រកទម្ងន់ 
៤) ស៊ូលមែក៣ ផ្លឹស (Soul Max3 Plus) ភេសជ្ជៈជួយពង្រឹងប្រព័ន្ធរាងកាយ និង ការពារអ៊ុកស៊ីតកម្ម 
៥) រីវៀរមែក៣ (Reviamax3) ភេសជ្ជៈរាជនីសម្រស់ 
៦) ព្រុនមែក៣ (Prunmax3) ភេសជ្ជៈជំនួយប្រព័ន្ធរំលាយអាហារ

III- ស្នាដៃ និងជ័យលាភី (Awards & Trophy)
១) ពីប្រទេសកម្ពុជា
២) ពីប្រទេសវៀតណាម
៣) ពីប្រទេសថៃ
៤) ផ្សេងៗទៀត

IV- វគ្គបណ្តុះបណ្តាល (IBA Training System) 
១) វគ្គបណ្តុះបណ្តាលចុះតាមខ្នងផ្ទះ Home Meeting (HM)
២)  វគ្គបណ្តុះបណ្តាលម្រោងជីវិតអកម្ម (សម័យទំនើប) Passive Life Project (PLP)
៣) វគ្គបណ្តុះបណ្តាលសម្រាប់អ្នកចែកចាយថ្មីNew Distributor Training (NDT)
៤) វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ Leadership development Training (LDT)
៥) វគ្គបណ្តុះបណ្តាលជំរុំអច្ឆរិយៈWONDER CAMP 
៦) វគ្គបណ្តុះបណ្តាលកំពូលអ្នកលក់លើអនឡាញ Master Sell Online 
៧) វគ្គបណ្តុះបណ្តាលតាមហ្សូម មិតធីង Zoom Meeting 

V- សកម្មភាពសង្គម (Social Welfare) 
១) ជួយសង្រ្គោះអាគារលំ នៅក្រុងព្រះសីហនុ 
២) ជួយទឹកជំនន់ ៣ខេត្ត (ពោធិ៍សាត់ បន្ទាយមានជ័យ និងបាត់ដំបង) 
៣) ជួយសម្ភារះ ធុងទឹក វិទ្យុទាក់ទង ដល់ទាហ៊ាន ខេត្តព្រះវិហារ 
៤) ទាត់បាល់តារាកម្ពុជា និងតារាថៃ ប្រមូលថវិការ ជូនមន្ទីរពេទ្យគន្ធបុផ្ផា 
៥) អប់រំសីលធម៌ តាមរយៈសមាគមនានាក្រៅរដ្ឋាភិបាល
៦) ជួយលើកស្ទួយអក្សរសាស្រ្តជាតិ តាមរយៈសមាគមក្រៅរដ្ឋាភិបាល
៧) ឧបត្ថម្ភបោះពុម្ពសៀវភៅសម្តេចតេជោ ហ៊ុន សែន តាមរយៈសមាគមក្រៅរដ្ឋាភិបាល
៨) ឧបត្ថម្ភបោះពុម្ពសៀវភៅធម៌ សុភាសិត ។ល។ តាមរយៈសមាគមក្រៅរដ្ឋាភិបាល
៩) ឧបត្ថម្ភដល់សមាជិកក្រុមហ៊ុនដែលមាតុភាព (សម្រាលកូន) 
១០) ឧបត្ថម្ភផ្តល់សម្ភារៈសិក្សាដល់សិស្សក្រីក្រតាមរយៈអង្គការ សមាគម
១១) ឧបត្ថម្ភដល់ការកសាងវត្តអារាមនានា
១២) ជួយអ្នកទីទល់ក្រតាមជាក់ស្តែង ឬម្តងម្តាល

VI- កម្មវិធីលើកទឹកចិត្ត 
១) អរគុណក្រុមហ៊ុន អអេហ្វស្រ៊ី វើលដ៍(thank you rf3world 09/09/2018)
២) រាត្រីពណ៍ស្វាយ (Gala dinner 09/04/2019)
៣) អរគុណក្រុមហ៊ុន អអេហ្វស្រ៊ី វើលដ៍(thank you rf3world 09/09/2019)
៤) ដំណើរកម្សាន្តប្រទេសវៀតណាម (Trip To Vietnam, Happy New Year 2018)
៥) ដំណើរកម្សាន្តប្រទេសវៀតណាម (Trip to Vietnam, Thank you rf3world       Vietnam 09/12/2019
៦) ដំណើរកម្សាន្តប្រទេសឥណ្ឌូនេស៊ី (Trip to Indonesia……….)
៧) ដំណើរកម្សាន្តប្រទេសចិន (Trip to China…)
៨) ដំណើរកម្សាន្តអឺរ៉ុប (Trip to Europe) 
៩) កម្មវិធីលើកទឹកចិត្តជាច្រើនទៀត តាមស្ថានភាពជាក់ស្តែង

VII- ទស្សនវិស័យ និងគោលបំណងរួម ( Mission and Objectives) 

១) ចូលរួមចំណែកក្នុងការបង្កើនចំណេះដឹង បទពិសោធ ជំនាញ និងចំណេះធ្វើ តាម   រយៈការបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល និងកម្មវិធីលើកទឹកចិត្ត ដែលក្រុមហ៊ុនបង្កើតឡើងជារៀងរាល់សប្តាហ៍ និងជារៀងរាល់ខែ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន។

២) ចូលរួមលើកកម្ពស់ការថែទាំ ការពារសុខភាព តាមបែបធម្មជាតិ មិនធ្វើឱ្យមានផល ប៉ះពាល់ដល់សុខភាព ដោយប្រើផលិតផលក្រុមហ៊ុនដែលមានការទទួលស្គាល់ពីស្ថាប័នស្តង់ដាជាតិ និងអន្តជាតិជាច្រើន។

៣) ចូលរួមចំណែកលើកកម្ពស់វិស័យការងារ និងផ្តល់ការងារជូនសិស្ស និស្សិត និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មានឱកាសស្វែងរកផលកម្រៃតាមរយៈការលក់រាយ និងការកសាងបណ្តាញអាជីវកម្មទីផ្សារ ទាំងពេញម៉ោង និងក្រៅម៉ោងធ្វើការ (Fulltime & Parttime)។

៤) ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។